នយោបាយ

ថ្ងៃ៩វិច្ឆិកា គបម លើកទឹកចិត្ដពលរដ្ឋ និងគណបក្សនយោបាយ ចូលរួមថែរក្សា ការពារឯករាជ្យជាតិ

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គបម) ចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃប្រវត្ដិសាស្រ្ដ ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ ក្នុងការទទួលបានឯករាជ្យជាតិ និងបានជំរុញ លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ និង គ្រប់គណបក្សនយោបាយ ចូលរួមថែរក្សាការពារ ឯករាជ្យជាតិ ។

យោងតាមលិខិតអបអរសាទរ របស់ គបម នៅថ្ងៃទី៩ វិច្ឆិកានេះ យល់ឃើញថា ថ្ងៃ៩ វិច្ឆិកា ជាទិវារំលឹកអំពី ភាពតស៊ូលះបង់ របស់បុព្វបុរសខ្មែរ ក្នុងការទាមទារនូវឯករាជ្យជាតិ ជូនមាតុភូមិ និងជាឱកាសឲ្យកូនខ្មែរ បានយល់អំពីសារសំខាន់នៃ សាមគ្គីភាព និងឯកភាពជាតិ។

លិខិតបន្តថា “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ជំរុញ និងលើកទឹកចិត្ដពលរដ្ឋខ្មែរទាំងអស់ និងគ្រប់និន្នាការនយោបាយ ចូលរួមថែរក្សាការពារឯករាជ្យជាតិ និងលើកស្ទួយការសន្ទនាមតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា”៕

Facebook Comments

To Top