ព័ត៌មានជាតិ

ខេត្តកោះកុងយើង ទទួលបានរំដួល២ដង រួចមកហើយ ត្រូវថែរក្សាកុំអោយជ្រុះបាត់​

​កោះកុង ៖ លោក ឈេងសុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា​ ឆ្នាំ២០១៨ បាន​អញ្ជើញម្ចាស់សត្វពាហនៈដែលលែង អោយដើរពេផ្លូវ និងម្ចាស់អាជីកម្ម រថយន្តដី មកធ្វើការណែនាំ និងអោយអនុវត្តន៍តាមចរាចណែនាំ របស់សាលាក្រុង មន្ទីររ៉ែ ថាពល នឹងច្បាប់ចរាចណ៍ ព្រោះ ខេត្តកោះកុងយើងទទួលបានរំដួល២ដង រួចមកហើយ ជាទីក្រុងស្អាត គួរនំាគ្នាថែរក្សាកុំអោយជ្រុះបាត់។​

លោក ឈេង សុវណ្ណដា អភិបាលក្រុង បានលើកនៅក្នុងអង្គប្រជុំថា​ សូមអោយម្ចាស់សត្វពាហនៈ ដែលលែងចោល អោយដើរពេញផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ម្ចាស់សត្វពាហនៈទាំងត្រូវមានខ្សែចង ឬដាក់ក្រោលអោយបានត្រឹមត្រូវ មិនត្រូវលែងអោយ ដើរពេញទឹកពេញដីនោះទេ ព្រោះមួយរយះកន្លងមក មានបងប្អូនយើងគ្រោះថ្នាក់ បាត់បង់ជីវិតដោយសត្វពាហនៈ ហើយហើយម៉្យាងសត្វពាហនៈ ធ្វើអោយខូចដំណាំប្រជាពលរដ្ឋ ជាច្រើនលើកនិងដើរ ដេកកណ្តាលផ្លូវថ្នល់ ចុះអាចម៍ពេញ នឹងធ្វើអោយខូច សោភ័ណភាពខេត្តផងដែរ។ ហេតុដូច្នេះម្ចាស់សត្វពាហនៈ ត្រូវមានវិធានការទៅសត្វរបស់ខ្លួន។

លោក អភិបាលក្រុងបានបន្តថា ចំពោះម្ចាស់អាជីកម្មរថយន្តដឹកដី សូមអោយបើកបរគោរពច្បាប់ចរាចណ៍ បើកក្នុងល្បឿនមធ្យម តាមការជូនដំណឹងរបស់ច្បាប់ចរាចណ៍ ក្នុងការដឹកដីម្តងៗត្រូវយកកៅស៊ូ គ្រប់អោយជិតកុំអោយស្អុយ កុំអោយមានជ្រុះពេញផ្លូវ អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងធ្វើអោយខូចសោភ័ណភាពខេត្តផងដែរ ។ ​ខេត្តកោះកុងយើង ទទួលបានរំដួល២ដង រួចមកហើយ ថែរក្សាកុំអោយជ្រុះបាត់។ ហេតុដូច្នេះសូមអោយម្ចាស់អាជីកម្ម រថយន្តដឹងដីអស់ ចូលរួមធ្វើអនាម័យបរិស្ថានទាំងអស់គ្នា ព្រោះខេត្តកោះកុង ត្រូវលក្ខណៈបុណ្យសមុទ្រផង។
លោកបានលើកឡើងថា រថយន្តដឹកដីលក់នេះរាល់ថ្ងៃ តាមការសង្កេតរបស់គាត់ មោនបានអនុវត្តន៍តាមការណែនាំ របស់សាលាក្រុងទេ បើកក្នុងល្បឿនលឿនហុយពេញផ្លូវ រថយន្តលោកបានធ្លាក់ផ្លូវ២ដឹងហើយ។

លោកបានសង្កត់ធន់ថា ហេតុដូច្នេះ សូមអោយម្ចាស់សត្វពាហនៈ នឹងម្ចាស់អាជីកម្មរថយន្តដឹកដីទាំងសូម កុំគិតតែផលប្រយោជន៍ខ្លួនឯង សូមគិតពីសោភ័ណភាពខេត្ត និងសុខភាពប្រជាពលរដ្ឋផង ហើយត្រូវអនុវត្តន៍ តាមសេចក្តីណែនាំបច្បាប់ចរាចណ៍ របស់សាលាក្រុងផង បើបងប្អូនមិនអនុវត្តន៍ តាមសេចក្តីណែនាំទេ សាលាក្រុងនឹងចាត់ការ តាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ៖ ដារ៉ា

Facebook Comments

To Top