ព័ត៌មានជាតិ

ក.១៥៧ សាខាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ជូនលោកយាយ លោកតា អាយុជាង១០០ឆ្នាំ នៅអូរគគីរ

បាត់ដំបង៖ លោ សុខ ដែន ប្រធានសមាគម ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តបាត់ដំបង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាននាំយកអំណោយមនុស្សធម៌ និងថវិការផ្តល់ជូនលោកយាយ លោកតា ដែលមានអាយុប្រមាណ១០០ឆ្នាំ រស់នៅភូមិអូរគគីរ។

បើតាមលោក សុខ ដែន បានឲ្យដឹងថា នៅរសៀលថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៨ ក្រោមការចង្អុលបង្ហាញពី លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា ក១៥៧ បានអនុញ្ញាតឲ្យ លោក ដឹកនាំក្រុមការងារ ចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបាត់ដំបង និងអជ្ញាធរស្រុក យកអំណោយ របស់សមាគមទៅចែកជូន គ្រួសារ លោកតា ឃួន នេត អាយុ ១០១ឆ្នាំ និង លោកយាយ ផង់ ផេន អាយុ១០០ឆ្នាំ ដែល ស្ថិតនៅភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

លោក សុខ ដែន បានបន្តទៀតថា អំណោយរួមមាន ថវិកាសមាគម ចំនួន ៤០ម៉ឺនរៀល, ថវិកាអជ្ញាធរស្រុក ចំនួន ១០ម៉ឺនរៀល, អង្ករ៥០ គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១លីត្រ, អំបិល ១គីឡូក្រាម, ស្ករស១គីឡូក្រាម និងប៊ីចេង១គីឡូក្រាម៕

Facebook Comments

To Top