ព័ត៌មានជាតិ

ក្រុមហ៊ុន Xiaomi ​​ប្រកាសចេញលក់ស្មាតហ្វូន2ម៉ូដែល ​ឯកទេសខាងថតរូប និងការច្នៃប្រឌិតខ្ពស់​

ភ្នំពេញ៖ ​ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនឈានមុនគេ ផ្នែកបច្ចេកវិទ្យាសាកលលោក បានប្រកាសចេញលក់​ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការ​កម្ពុជាដោយផ្តល់ ឲ្យអ្នកប្រើប្រាស់នូវ ជម្រើសកាន់តែច្រើនដើម្បី រីករាយនឹងលក្ខណៈពិសេសបំផុត ​បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មី ដែលមានពណ៌ឆ្លុះដូចកញ្ចក់ ឯកទេសខាងថតរូប និងការច្នៃប្រឌិតខ្ពស់ ។

​លោក Jonh Chen ​នាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា” ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនច្រើនជាង 100លាន គ្រឿង នៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន Mi 8 បាននាំចេញសរុបលើសពី 6លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេង នៅក្នុងភាពជោគជ័យនេះ។

យើងខ្ញុំមានក្តីរំភើបដែលនាំយកស្មាតហ្វូនស៊េរីទំនើប ​មកប្រទេសកម្ពុជាមុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់ ។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូប ដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះគឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ”។

លោកបន្តថា Mi 8 Lite សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យបំពាក់មកជាមួយកាមេរ៉ាទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែលបំពាក់លើទូរសព្ទ Mi 8 Lite អាចចាប់យករូបភាព បានច្បាស់បំផុតដែលមិនធ្លាប់មានពីមុន។

នៅក្នុងស្ថានភាពពន្លឺខ្សោយ sensor នឹងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ pixel 4 ឲ្យក្លាយទៅជា pixel ធំមួយ ធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ។ ចំណែកឯទូរសព្ទ Mi 8 វិញ នៅខាងក្រោយបានបំពាក់មកជាមួយកាមេរ៉ាភ្លោះដែលប្រើបច្ចេក វិទ្យា AI និងប្រើ sensor Sony IMX363 ជា sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយ pixel ទំហំធំដល់ទៅ 1.4µm សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខានក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត។

Hardware កាមេរ៉ាដែលមានគុណភាពខ្ពស់គឺជាគូរទៅនឹងមុខងារ AI ដែលជាបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន Xiaomi ហើយរួមផ្សំទៅនឹងជម្រើសថ្មីដែលបានកែច្នៃដើម្បី សម្រេចបាននូវការរចនាដ៏ស៊ីវីល័យ។ ​

ទូរសព្ទ Mi 8 Lite បានប្រើប្រាស់នូវបន្ទះឈីប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏មានថាមពលរបស់ Qualcomm®។ Mi 8 Lite ក៏បានប្រើនូវមុខងារសម្លេង Mi Sound ថ្មី ជាមួយនឹងការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បីធ្វើឲ្យសម្លេងកាន់តែល្អប្រសើរ។

ទូរសព្ទ Mi 8 Pro បន្ថែមនូវមុខងារ futuristic pressure-sensitive សម្រាប់ដោះសោរអេក្រង់ដោយស្កេនស្នាមម្រាមដៃ Mi 8 Pro បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្ថែមនូវមុខងារ futuristic pressure-sensitive សម្រា​ប់ដោះ សោរអេក្រង់ដោយស្កេនម្រាមដៃ។

វាមានលក្ខណៈខុសពីបច្ចេកវិទ្យាដោះសោរអេក្រង់ដោយស្កេនម្រាមដៃដទៃទៀត ដែលត្រូវចំណាយថាមពលដោយផ្តិតម្រាមដៃទៅនឹងកញ្ចក់ឲ្យជាប់ ដើម្បីមើលថាថាតើម្រាមដៃបាន ស្កេនជាប់រឺនៅ។ ប៉ុន្តែសម្រាប់ pressure sensor វិញ គឺដោយគ្រាន់តែចុចបើកដំណើរការនៃមុខងារនោះ ហើយដាក់ម្រាមដៃលើអេក្រង់ វាគឺដំណើរការយ៉ាងលឿន និងកាត់បន្ថយ ថាមពលទៀតផង។

ទូរសព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់លក់នៅថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខនេះ ​ទូរសព្ទ Mi 8 Lite មានជម្រើស 2 ពណ៌ គឺពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259ដុល្លារ និង 6GB + 128GB តម្លៃ 299ដុល្លារ។ ដោយឡែក ទូរសព្ទ Mi 8 Pro មានតែមួយពណ៌គត់ គឺពណ៌ Transparent Titanium និងមានតែ 1 version ប៉ុណ្ណោះគឺ 8GB + 128GB តម្លៃ 599ដុល្លារ៕

ដោយ៖ ព្រឿង វិសាល

Facebook Comments

To Top