ព័ត៌មានជាតិ

ក្រសួងធនធានទឹក ជួយអន្តរាគមន៍បូមទឹក សង្គ្រោះដំណាំស្រូវវស្សា របស់កសិករ ចំនួន ១.០៥៦ ហិកតា នៅខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះពិនិត្យការងារ អន្តរាគមន៍បូមទឹក សង្គ្រោះដំណាំស្រូវវស្សារបស់កសិករ ចំនួន ១.០៥៦ ហិកតា នៅក្នុងឃុំសឿ ឃុំចំណោម និងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ជូនថា ការងារអន្តរាគមន៍ខាងលើនេះ គឺប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តខ្នាតមធ្យម ( ៦៥ សេះ ) ចំនួន ០៤ គ្រឿង និងស្ថានីយបូទឹកចំនួន ០១ កន្លែង ៕

Facebook Comments

To Top