ព័ត៌មានជាតិ

កងពលតូចលេខ៧០ អបអរសាទរខួបអនុស្សាវរីយ៍លើក៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញ៖ កងពលតូចថ្មើរជើងលេខ៧០ ចូលរួមអបអរសាទរខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃ៩ វិច្ឆិកា ដែលជាថ្ងៃប្រវត្ដិសាស្រ្ដ ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រជាជាតិខ្មែរ ក្នុងការទទួលបានឯករាជ្យជាតិ ពីអាណានិគមនិយមបារាំង ក្នុងឆ្នាំ១៩៥៣។

ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នេះផងដែរ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចថ្មើរជើតលេខ៧០ បានប្តេជ្ញា ការពារបូរណភាពទឹកដីការពារ ​​រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលជំហររបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំ និងប្រឆាំងដាច់ខាតមិនអោយមានការធ្វើបដិវត្តពណ៍ ផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ។

ជាមួយគ្នានោះដែរ កងពលតូចថ្មើរជើងលេខ៧០ ក៏បានត្រៀមខ្លួនជាស្រេចអនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានទ័ពជើងគោក៕

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top