តារា

Seungri ត្រូវអ្នកលេងអ៊ីនធឺណេត ដៀលថា ឈ្លើយ ព្រោះបង្ហាញការគាំទ្រ ទស្សនាវដ្តីបុរស Maxim

កូរ៉េ ៖ តារាចម្រៀងដ៏ ល្បីល្បាញ Seungri សមាជិកក្រុម BigBang កំពុងធ្វើអោយអ្នកគាំទ្រ ក៏ដូចជាអ្នក Follow មានអារម្មណ៍អន់ចិត្តជាខ្លាំងដោយ បង្ហាញការគាំទ្រម៉ូដែល របស់ទស្សនាវដ្តី បុរស Maxim ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅ ថ្ងៃទី៦ ខែវិច្ឆិកានេះថា តារាចម្រៀងវ័យ២៧ឆ្នាំ Seungri សមាជិកក្រុម Big Bang បានបង្ហោះសារមួយក្នុង Instagram ធ្វើអោយអ្នកគាំទ្រមានអារម្មណ៍ហួសចិត្ត គឺតារារូបនេះ សំណូមពរអោយអ្នក Follow ទាំងនោះជួយបោះឆ្នោតគាំទ្រតារាម៉ូដែលម្នាក់ របស់ទស្សនាវដ្តីបុរស Maxim ឈ្មោះថា Lee Ah Yoon អោយជាប់លេខ១ ។ Seungri បានសរសេរដូចច្នេះថា “ សូមចូលរួមបោះឆ្នោតអោយ Maxim បើសិន Lee Ah Yoon ជាប់លេខមួយខ្ញុំនឹងLive វីដេអូ Instagram មួយម៉ោងពេញតែម្តង” ។

ក្រោយបង្ហោះសារ បែបនេះ Seungri ត្រូវអ្នក Follow ជាច្រើនរិះគន់ថា មិនគួរជួយផ្សព្វទស្សនាវដ្តីប្រភេទនេះសោះ ព្រោះគ្រប់គ្នាសុទ្ធតែ ដឹងថាវាជា ប្រភេទទស្សនាវដ្តីសិចស៊ី សម្រាប់បុរស ហើយខ្លះថា ហេតុអ្វី Seungri បង្ហោះមិនចេះគិតបែបនេះ វាប៉ះពាល់ដល់អ្នក Follow អាយុក្រោម១៨ឆ្នាំ ហើយមានអ្នកខ្លះ Comment ជេរប្រមាថ Seungri ថា ឈ្លើយទៀតផង ។ ខណ: ពាក្យរិះគន់កាន់តែ កើនឡើងក្នុង Instagram តារាចម្រៀងល្បីរូបនេះនៅមិនទាន់ចេញមុខ បកស្រាយឬ សូមអភ័យទោសអ្វីនោះឡើយទេ ៕ ដោយ៖ ទូច សុខលីដា

Facebook Comments

To Top