តារា

G.E.M Tang រំភើបខ្លាំង ព្រោះបានសម្តែង នៅកម្មវិធីពានរង្វាន់ NASA

ចិន៖ តារាចម្រៀចិន G.E.M Tang ដែលគ្រប់គ្នាធ្លាប់ហៅថា Beyonce ចិនមានកិត្តិយសបានសម្តែង ក្នុងកម្មវិធីពានរង្វាន់ NASA ជាមួយតារាបរទេសល្បីជាច្រើននាក់ ហើយនាងជាតារាអាស៊ីដំបូងគេ ដែលបានសម្តែងក្នុងកម្មវីធី របស់អង្គការមួយនេះ។

បង្ហាញខ្លួនលើកសម្រាលព្រំក្រហមនៅ NASA Awards ម្សិលមិញនេះ ជាមួយតារាហូលីវូដជាច្រើនដួង តារាចម្រៀងវ័យ២៧ឆ្នាំ G.E.M Tang បាននិយាយថានាងរំភើបខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយអ្វីដែលពិសេស គឺនាងបានឡើងលើឆាកតន្ត្រីអន្តរជាតិ ច្រៀងចម្រៀងភាសាចិន “ Light Years Ahead” ដែលនាងជាអ្នកនិពន្ធផ្ទាល់ ហើយគ្រប់គ្នានៅទីនោះ សុទ្ធតែអបអរបទចម្រៀងនិងការសម្តែងរបស់នាង ។

កម្មវិធី NASA Awards នេះមានភ្ញៀវកិត្តិយស និងតារាល្បីជាច្រើនដូចជាលោក Orlando Bloom , អ្នកនាង Lupita , អ្នកនាង Julianne Moore , ស្ថាបនិក Facebook លោក Zuckerberg និងភរិយា ព្រមទាំងតារាហូលីវូដជាច្រើនទៀត ៕
ដោយ៖ ទូច សុខលីដា

Facebook Comments

To Top