ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ ផ្តល់ពូជស្រូវ ដល់កសិករ១ពាន់ គ្រួសារ រងគ្រោះដោយទឹកជំនន់

កំពង់ធំ៖កសិករប្រមាណ១០០គ្រួសារ នៅក្នុងឃុំ-សង្កាត់ចំនួន៦ ក្នុងខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ ដោះគ្រោះទឹកជំនន់ ទទួលបានពូជស្រូវពីសម្តេចតេជោ តាមរយៈអាជ្ញាធរខេត្តកំពង់ធំ ដើម្បីមានលទ្ធភាពបង្កបង្កើនផលឡើងវិញ។

បើតាមរដ្ឋបាលសាលាខេត្តកំពង់ធំ បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ ព្រមទាំងសហការរី បាននាំយកពូជស្រូវស្រាលប្រភេទអ៊ីអ៊ែ៥០៤ ចំនួន ១០០តោន និងពូជដំណាំពីរប្រភេទ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកទៅចែកជូនប្រជាពលរដ្ឋចំនួន ១ពាន់គ្រួសារ ដែលរងគ្រោះខូចខាតផលដំណាំដោយសារទឹកជំនន់ ក្នុងរដូវវស្សាកន្លងទៅ ស្ថិតក្នុងឃុំបារាយណ៍ ឃុំបឹង ឃុំត្នោតជុំ ឃុំចុងដូង ឃុំស្រឡៅ ស្រុកបារាយណ៍ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពូជស្រូវអ៊ីអ៊ែ៥០៤ ប្រមាណ១០០តោន និងពូជដំណាំពីរប្រភេទផ្សេងទៀត ដែលអាជ្ញាធរខេត្តកំពង់ធំ ផ្តល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ គឺសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាចនឹងបង្កបង្កើនផលបានទិដ្ឋផលខ្ពស់ ដើម្បីជួយដោះស្រាយ ដល់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងក្រុមគ្រួសារ៕

Facebook Comments

To Top