សន្តិសុខ និង សង្គម

ស្រវឹងស្រា យកសាំងចាក់ដុត លើខ្លួនបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ត្រូវជនស្រវឹងស្រា យកសាំងចាក់លើខ្លួន ហើយដុត បណ្តាលឲ្យឆេះរលាកខ្លួន រងរបួសយ៉ាងធ្ងន់ កាលពី វេលាម៉ោង ២១ យប់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះម្នាក់មានឈ្មោះ ទុំ តុល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ ។ ចំណែកជនសង្ស័យមានឈ្មោះ សៀង ឈឿន ភេទប្រុស អាយុ ៥៨ ឆ្នាំ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។

សមត្ថកិច្ចដដែលបន្តទៀតថា ករណីកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹងជោគខ្លួន រួចបានដើរស្រែកឡូឡារកអ្នកណាខ្លាំង ? ពេលនោះជនរងគ្រោះក៏បានឆ្លើយតប ទៅជនសង្ស័យវិញថា គ្មានអ្នកណាខ្លាំងទេ ។ បន្ទាប់មកជនសង្ស័យ បានដើរទៅរកជនរងគ្រោះ កាន់ដបទឹកសុទ្ធដាក់សាំង ចំនួនកន្លះលីត្រ យកទៅចាក់លើខ្លួនជនរងគ្រោះរួចយកដែក កេះដុត បណ្តាលឲ្យឆេះរងរបួសយ៉ាងធ្ងន់ ។ ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ ។ ករណីខាងលើនេះកម្លាំងនគរបាលប៉ុស្តិ៍ បានបន្តស្រាវជ្រាវរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ សុធា

Facebook Comments

To Top