នយោបាយ

សម្តេចតេជោ៖​ បើខ្ញុំមិនរំលត់ភ្លើងសង្រ្គាមទេ ក៏គ្មានអ្នកមានដោយសារ ការលក់ដីដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សព្វថ្ងៃនេះអ្នកមានដោយសារ ការលក់ដីមានច្រើនណាស់នៅកម្ពុជា​ ដោយសារតែសម្តេច បានរំលត់ភ្លើងសង្គ្រាមទើបធ្វើឲ្យ ជាតិមានសុខសន្តិភាព ជាហេតុធ្វើឲ្យដីឡើងថ្លៃ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានមានប្រសាសន៍ថា “រាល់ថ្ងៃនេះ អ្នកមានដោយសារ ដីច្រើនណាស់ ខ្ញុំគួរតែយកក្បាលកាក់ ដោយសារខ្ញុំបានរំលត់ភ្លើងសង្គ្រាម បើមិនរំលត់ទេនឹងមិនឡើងថ្លៃទេ ។ ដីសព្វថ្ងៃឡើងថ្លៃណាស់។ មានអ្នកខ្លះគេជេរខ្ញុំថា ដីឡើងថ្លៃដោយសារ អាចង្រៃហ្នឹង ។ ចឹងហើយបានវាមិនបានកាន់អំណាច”៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top