ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំគណៈប្រតិភូដាក់កម្រង់ផ្កា នៅវិមានឯករាជ្យ

ភ្នំពេញ៖ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យនារសៀលថ្ងៃ៨ វិច្ឆិកា។

ក្នុងឱកាសនោះដែរ សម្តេចក៏បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុផងដែរ៕ ដោយ៖ធី លីថូ

Facebook Comments

To Top