នយោបាយ

សម្ដេចតេជោ ចាត់ទុកសិស្ស និទ្ទេស A ជាភ្ញៀវ នាយករដ្ឋមន្រ្តី បើអភិបាលខេត្ត មើលការខុសត្រូវ មិនបានល្អនឹងត្រូវពិន័យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសិស្សនិទ្ទេសA ទាំងអស់ជាភ្ញៀវ របស់នាយករដ្ឋមន្រ្តី ដូច្នេះអភិបាលខេត្ត ដែលមានសិស្ស ជាប់និទ្ទេសA ត្រូវតែទទួលខុសត្រូវ ចំពោះភ្ញៀវនាយករដ្ឋមន្រ្តី បើមិនទទួលខុស ត្រូវឲ្យបានល្អនឹងត្រូវពិន័យជាមិនខាន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបែបនេះនៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ក្នុងពិធី សំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់នាវិមានសន្តិភាព រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា សម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧%។ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) មានចំនួន ៤០៨នាក់ និទ្ទេស (B) ចំនួន ២,២២២នាក់ និទ្ទេស (C) ចំនួន ៦,០៤១នាក់ និទ្ទេស (D) ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស (E) ចំនួន ៥,២១៨៣នាក់៕

Facebook Comments

To Top