ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកមុខកំពូល ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ៖ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤កញ្ចប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង វេលា២០និង៣០នាទីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

នគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់១-ឈ្មោះ សុះ អះម៉ាត់ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅ មុខរបរ នេសាទ,២-ឈ្មោះកាជិ ស្លេះ ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរនេសាទ ។ ជនទាំង២នាក់ រស់នៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាលដូចគ្នា ។ វត្ថុតាងដក ហូតបានមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៤កញ្ចប់តូច,ទូរស័ព្ទដៃម៉ាក Samsung ពណ៌ខ្មៅ ចំនួន១គ្រឿង, កន្ត្រៃចំនួន១,ដែកកេះហ្គាស២ និងសម្ភារ:វេចខ្ចប់ សំរាប់ប្រើប្រាស់នូវសារធាតុញៀនមួយចំនួនទៀត ។

សមត្ថកិច្ចដដែលបន្តទៀតថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទមកថា មានអ្នកចែកចាយ និងប្រីប្រាស់នូវគ្រឿងញៀន នៅចំណុចខាងលើ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ឫស្សីជ្រោយ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ក៏បានចុះទៅដល់កន្លែង កើតហេតុ ហើយបានឃើញជនសង្ស័យខាងលើ កំពុងប្រើប្រាស់គ្រឿងញៀន បានឃាត់ខ្លួបនិងឆែកឆេររកឃើញថ្នាំញៀន ជាប់នឹងខ្លួនចំនួន៤កញ្ចប់ ហើយបាននាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍រដ្ឋបាលឫស្សីជ្រោយ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀន៤ កញ្ចប់តូច ពិតជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីឈ្មោះសឿន វណ្ណារី ហៅវ៉ានៅឃុំព្រែកដំបង ស្រុកមុខកំពូល ។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ៖សុធា

Facebook Comments

To Top