នយោបាយ

លោកស្រី រ៉ូណា ស្មីត កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ច នៅកម្ពុជាក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ។

សូមរំលឹកថា អ្នកស្រី រ៉ូណា ស្មីត បានអញ្ជើញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី ៨ ខែវិច្ឆិកា។អ្នកស្រី ក៏បានជួបមន្ត្រីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា តំណាងមន្ត្រីសង្គមស៊ីវិល និងអ្នកការទូតនៅកម្ពុជាផងដែរ។
អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើរបាយការណ៍ស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top