តារា

រូបថតថ្មីរបស់ចោម ចន័្ទកំពុងបង្អើល អារម្មណ៍អ្នកលេងហ្វេសប៊ុក ព្រោះដូចតុក្កតាខ្លាំងពេក

កាលពីម្សិលមិញ នេះនាងចោម ច័ន្ទដែលត្រូវគ្រប់គ្នាស្គាល់ថា ជាបងស្រីរបស់តារាសម្តែង សិចស៊ី ដេនីខ្វាន់ បានធ្វើអោយអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកប្លែកអារម្មណ៍គ្រប់គ្នា ដោយបង្ហោះរូបថតថ្មីជា ច្រើនសន្លឹកតែងខ្លួនដូច តុក្កតាបេះបិតតែម្តង ។

ជាមួយរូបថតតុបតែងខ្លួន ដូចតុក្កតានេះតារាហ្វេសប៊ុកចោម ចន័្ទ បានសរសេរថា “ ពេលខ្លះចង់ក្លាយជាតុក្កតា ម្តងៗព្រោះមិនហត់គ្រប់យ៉ាង” ហើយនៅខាងក្រោមរូបថតអ្នកលេងហ្វេសប៊ុក ជាច្រើននាំគ្នាចូលសរសេរ Comment ថា “ ស្អាតណាស់ ដូចតុក្កតាបេះបិត” ហើយអ្នកខ្លះទៀតនិយាយបែបចំអន់ថា “ នាងដូចតុក្កតាសិចជប៉ុនច្រើនជាង” ។

ទោះមិនមែនជាតារាសិល្ប:ក្តី នាងចោម ចន័្ទតែងលេចមុខញឹកញាប់ណាស់ក្នុងបណ្តាញសារព័ត៌មានព្រោះតែនាង ចូលចិត្តបង្ហាញភាពរូបថតសិចស៊ីបង្ហាញសាច់ខ្ចី ហើយកាលដែលមានសម្រស់ផូផង់ បែបនេះ ចោម ចន័្ទ មិនដែលលាក់បាំងទេដោយសារភាពថា នាងតែងវះកាត់កែកុនដើម្បី បានសភាពដែលនាងស្រលាញ់ ហើយបែបតុក្កតានេះជាបំណងប្រាថ្នារបស់ នាងជាយូរណាស់មកហើយ ៕ ដោយ៖ ទូច សុខលីដា

Facebook Comments

To Top