តារា

តារាចម្រៀង Kris Wu ត្រូវរិះគន់ ព្រោះលេងខ្លួនជ្រុលដល់អាក្រក់មើល

ចិន៖ តារាចម្រៀងដ៏ល្បីល្បាញ Kris Wu ដែលធ្លាប់ជាប្រុសសង្ហា ក្នុងបេះដូងអ្នកគាំទ្រនោះ ស្រាប់តែត្រូវរិះគន់ថា លេងខ្លួនជ្រុលចង់បែកស្លុយ ពេលចូលរួមកម្មវិធីមួយ កាលពីពេលថ្មីៗនេះ ។

តារាចម្រៀង និងជាតារារ៉េបចិនវ័យ២៨ឆ្នាំ Kris Wu អតីតសមាជិកក្រុមចម្រៀងកូរ៉េ EXO បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលជាមួយស្ទីលធ្វើខ្លួនបែបប្លែក ពាក់អាវក្រហមចែងចាំង និងខ្សែកធំបែបតារាលោកខាងលិច ។

ក្រោយរូបថតរបស់Kris ត្រូវចែកចាយក្នុងបណ្តាញសង្គម អ្នកគាំទ្រជាច្រើននាំគ្នានិយាយថា Kris លើកនេះមិនស្អាតទាល់តែសោះ ខណ: អ្នកខ្លះនិយាយថា លេងខ្លួនបែបនេះ Kris Wu ដូចតារារ៉េបអាមេរិក Snoop Dogg ៕
ដោយ៖ ទូច សុខលីដា

Facebook Comments

To Top