ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ បើអតីតមេបក្សប្រឆាំង ចង់ឲ្យមានវប្បធម៌បង្រួបបង្រួម ត្រូវធ្វើឲ្យស្រួល

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជំនួប ជាមួយសិស្សជាប់និទ្ទេសA នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្ញើសារទៅអតីតមេបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសថា បើចង់បានវប្បធម៌បង្រួបបង្រួម ត្រូវរៀបចំខ្លួនឯងឲ្យបានស្រួលបួល បើនៅតែបន្តបង្កបញ្ហានោះ គ្មានផ្លូវល្អនោះទេ។

សម្តេចតេជោបានថ្លែងបន្តទៀតថា បើអតីតមេបក្សប្រឆាំងមិនអន់ឱន ឲ្យកូនសម្តេចទេ សម្តេចក៏មិនអត់ឱនឲ្យកូនគេដែរ។

សម្តេចនាយករដ្ឋមន្រ្តីអះអាងថា “បើចង់បានវប្បធម៌បង្រួបបង្រួម ត្រូវអ្វីឲ្យស្រួលមក។ បើធ្វើមកអាក្រក់យើងមិនអត់ឱនឲ្យទេ ព្រោះយើងគ្មានជម្រើស”។

សម្តេចតេជោបានលើកឡើង ពីអតីតបក្សប្រឆាំងទៀតថា សូម្បីតែសិស្សជាប់និទ្ទេសA កីឡាបានទទួលជ័យលាភី ប្រាសាទរបស់ខ្មែរបានចូល ជាបេតិកភណ្ឌក៏ពួកគេមិនអបអរសាទរផង បើចឹងតើឡើងមកកាន់អំណាចមិនកើត។

ក្នុងឱកាសនោះ សម្តេចថា មិនមែនបង្រៀនឲ្យក្មេងៗជំនាន់នេះ រៀនសូត្រតាមអ្នកជំនាន់ចាស់ ដែលមានគំនិតមិនល្អនោះទេ តែបើល្អយកគំរូតាមចុះ។

នាយករដ្ឋមន្រ្តីអះអាងថា បច្ចុប្បន្នព័ត៌មានក្លែងក្លាយ កំពុងមានការវាយលុកយ៉ាងខ្លាំង។ ដោយនៅសុខៗគេថា សម្តេច ហ៊ុន សែនស្លាប់ហើយ ២ម៉ោងមុន។ ដោយសារតែព័ត៌មានក្លែងក្លាយ សំបូរបែបប្រទេសអាល្លឺម៉ង់ បានបង្កើតច្បាប់កាត់ទោស លើព័ត៌មានក្លែងក្លាយ៕

Facebook Comments

To Top