តារា

នាង Ariana Grande ចេញចម្រៀងថ្មីបទ “Thank U Next” និយាយពីអតីតគូស្នេហ៍ទាំង៤ នាក់តែម្តង

អាមេរិក ៖តារាចម្រៀង រូបស្រស់ Ariana Grande បានចេញចមរងថ្មីមួយ បទមានចំណងជើងថា“Thank U Next” ហើយបទនេះនាងត្រូវអ្នកគាំទ្រស្តាប់បានថា និយាយពីអតីតគូស្នេហ៍ ទាំងបួននាក់របស់នាងតែម្តង ។

ក្នុងបទចម្រៀងទោលថ្មី “Thank U Next” តារាចម្រៀងវ័យ២៥ឆ្នាំ Ariana Grande បានរៀបរាប់ពី គូស្នេហ៍នាងក្នុងនោះរួមមានតារាចម្រៀង Big Sean , លោក Ricky Alvarez,តារាចម្រៀង Mac Miller ដែលស្លាប់កាលពីកញ្ញាកន្លងទៅ និងអតីតគូដណ្តឹងតារាកំប្លែង Davidson ដែលទើបបែកគ្នា ។

ក្នុងបទនោះ Ariana ច្រៀងថា “ Thought I’d end up with Sean/But he wasn’t a match/Wrote some songs about Ricky/Now I listen and laugh.”Even almost got married/And for Pete I’m so thankful/Wish I could say thank you to Malcolm/Cause he was an angel.” ។

មួយប្រយោគវែងនេះគឺនាងសុទ្ធសរសើរ អ្នកទាំងបួន ដែលធ្លាប់ស្រលាញ់នាង ថែមទាំងអរគុណលោក Malcolm ដែលណែនាំនាងអោយស្គាល់ Mac Millerទៀតផង ។

Ariana បានស្គាល់ Mac Miller កាលពីឆ្នាំ២០១៣ និងប្រកាសថាស្រលាញ់គ្នានៅឆ្នាំ២០១៦ ហើយក្រោយបែកគ្នាកាលពី ដើមឆ្នាំនេះនាងបានទាក់ទងនិងភ្ជាប់ពាក្យជាមួយ Pete Davidson តែពួកគេបានរកាំរ កុសក្រោយ Miller ស្លាប់ទៅ ហើយកាលពីខែមុននេះ អ្នកទាំង២ប្រកាសថាបានផ្តាច់ពាក្យ ៕ដោយ៖ ទូច សុខលីដា

 

 

 

Facebook Comments

To Top