ព័ត៌មានជាតិ

ធនាគារ PPC Bank ក្លាយជា​ធនាគារ​ដំបូង​បំផុត ក្នុងការ​ផ្ដល់​កាត​ទូទាត់ប្រាក់របស់ Diners Club International នៅក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ​៖ ​ធនាគារ PPCBank និងក្រុមហ៊ុន​កាត​ទូទាត់ប្រាក់ ​អន្តរជាតិ​ឈ្មោះ Diners Club International បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ទទួល​សិទ្ធិ​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា នៅថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ បានធ្វើ​ឡើង​នៅសណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រាភ្នំពេញ ។

កិច្ច​ព្រម​ពៀង​នៃ​ការចូលរួម នៅក្នុង​បណ្ដាញ​ទំនាក់ទំនង ជាមួយ Diners Club International ​ផ្ដល់​ឲ្យ​ធនាគារ PPCBank នូវ​សិទ្ធិ​ក្នុង​ការចេញ​កាត​ទូទាត់ប្រាក់ Diners Club ឲ្យ​ទៅអតិថិជន​របស់ខ្លួន នៅក្នុង​ប្រទេស​កម្ពុជា។​

អតិថិជន​របស់​ធនា​គារ PPCBank នឹងត្រូវ​អញ្ជើញ​ឲ្យ​ដាក់ពាក្យ ដើម្បី​ទទួលយក​កាត​ទូទាត់ប្រាក់ Diners Club Cambodia ជាមួយ​ការផ្ដល់ជូន​អត្ថប្រយោជន៍​ពិសេស​ជាច្រើន រួម​ជាមួយនឹង​បទពិសោធន៍​លំដាប់​អន្តរជាតិ ក្នុង​ការទិញ​ទំនិញ, ការញ៉ាំ​អាហារ, ការធ្វើដំណើរ, ការថែទាំ​សុខភាព, ការអប់រំ និងអ្វីៗជាច្រើន​ទៀត។ កាត​ទូទាត់ Diners Club Cambodia នឹងត្រូវ​បានទទួល​ស្គាល់ ​សម្រាប់​ការទូទាត់ប្រាក់ នៅ​ទូទាំង​ពិភពលោក ដែលមាន​ជាង ២៨លាន​កន្លែង ជា​ដៃគូ​ទទួល​ការទូទាត់ប្រាក់ នៅក្នុង​ជាង ១៩០ប្រទេស។

សមាជិក​កាត Diners Club Cambodia នឹង​រីករាយ ក្នុងការ​ទទួលបាន​នូវ​កម្មវិធី​ជាច្រើន សម្រាប់​អតិថិជន និង​ដៃគូ​ពាណិជ្ ជកម្ម ជាមួយ​ការផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន ដូចជា​អាច​ប្រើប្រាស់​បណ្ដាញ កន្លែង​កំសាន្ត​សម្រាក​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ នៅ​ព្រ​លាន​យន្តហោះ, ទទួលបាន​ឋានៈ​ជា​អតិថិជន​សម្រាំង និង​មួយ​ការផ្ដល់ជូន​ដ៏​មានតម្លៃ នៅ​សណ្ឋាគា​លំដាប់ ខ្ពស់ៗ នៅលើ​ពិភពលោក, បទពិសោធន៍​ដែល​មិនអាច​បំភ្លេចបាន ក្នុងការ​ញ៉ាំ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន ល្បីឈ្មោះ​នៅលើ​ពិភពលោក, និង​ការផ្ដល់ជូន​ពិសេស​ លើ​ការកម្សាន្ត និ​ការទិញ ទំនិញប្រណិត។

លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​មានប្រសាសន៍ថា “ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​គួរឱ្យ​ចាប់អារម្មណ៍​មួយ ហើយ​ចំណែក​សេដ្ឋកិច្ច​វិញ បាន​បន្ត​រីកចម្រើន​យ៉ាងរឹងមាំ ជាមួយនឹង​កម្រិត​ប្រាក់ចំណូល កើនឡើង​ជាប្រចាំ។

ជាមួយនឹង​និន្នាការ​លេចឡើងថ្មីៗ នៅក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ តាមរយៈ​ទូរស័ព្ទដៃ, ឥរិយាបថ​និង​ទស្សនវិស័យ​ របស់​ប្រជាជន​កម្ពុជា ចំពោះ​ការចំណាយ​ប្រាក់ បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង។បច្ចុប្បន្ន​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​ចំណាយ​ច្រើន ទៅលើ​ផលិតផល និង​សេវាកម្ម ដែលមាន​គុណភាព ជំនួស​ឲ្យ​ការចំណាយ​តិច សម្រាប់​ផលិតផល ឬ​សេវាកម្ម ដែល​ខ្វះ​ការរំពឹងទុក និង​តម្រូវការ”។

លោកJoe Hurley អនុប្រធាន​ជាន់ខ្ពស់និង​ជា​ប្រធាន​អភិវឌ្ឍ​អាជីវកម្ម​ជាស​កល នៃ​ក្រុមហ៊ុនDiscover បាន​មានប្រសាសន៍ ថា៖ “យើង​ទន្ទឹងរង់ចាំ​ដើម្បី​គាំទ្រដល់​ធនាគារ PPC Bank ជាមួយនឹង​ការបើក​ដំណើរការ​កាត Diners Club Cambodia និង​ផ្តល់ឱ្យ​សមាជិក​ក្លឹប​របស់​ពួកគេ នូវ​ការទទួលបាន​ការទូទាត់ប្រាក់ នៅ​ទូទាំង​ពិភពលោក និង​សមត្ថភាព​ក្នុង​ការទាញយក​ប្រយោជន៍ ពី​អត្ថប្រយោជន៍​ផ្តាច់មុខ​ជាច្រើន សម្រាប់តែ​សមាជិក​របស់​កាត Diners Club”។

លោកJoe Hurley បាន​បន្តទៀតថា៖ “កិច្ចព្រមព្រៀង​នេះ ស្របតាម​យុទ្ធសាស្ត្រ​របស់​យើង ក្នុងការ​បង្កើត​ភាពជា​ដៃគូ ដែលមាន​តែមួយគត់ និង​អាច​បត់បែន​បាន​នៅ​ជុំវិញ​ពិភពលោក”។

ជាមួយនឹង​កាត​ទូទាត់ប្រាក់Diners Club Cambodia បទពិសោធ​ន៏​នៃ​ការធ្វើដំណើរ ​របស់​ពួកគេ​អាច​ត្រូវបាន​លើក​កំពស់ តាមរយៈDiners Club International ដែល​ផ្ដល់​សិទ្ធិ​ជាពិសេស ​នៅ​ទូទាំង​ពិភពលោក ដែល​រួមមាន​ការចូល​ទៅកាន់Diners Club នៅ​ព្រលានយន្តហោះ នៅជាង៨៥០ កន្លែង​ នៅ​ទូទាំង​ពិភពលោក៕

ដោយ៖ ព្រឿង វិសាល

Facebook Comments

To Top