ព័ត៌មានជាតិ

សម្ដេច ស ខេង ជួបអ្នករាយការណ៍ពិសេស​ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជារបស់ UN

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅ រសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាននឹងកំពុងជួបពិភាក្សាការងារជាមួយអ្នក រាយការណ៍ពិសេសទទួលបន្ទុក ស្តីពី សិទ្ធិមនុស្សប្រចាំកម្ពុជារបស់អង្គការសហ ជាតិ (UN) អ្នកស្រី រ៉ូណា ស្មីត នៅទីស្ដីការក្រសួងមហាផ្ទៃ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ អ្នកស្រី រ៉ូណា ស្មីត នឹងធ្វើ សន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃ ហើយអ្នកស្រីនឹងធ្វើរបាយការណ៍ ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជា ទៅអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៩ ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top