នយោបាយ

នាយករដ្ឋមន្រ្តី៖ សម រង្ស៊ី ថានឹងដោះលែងកឹម សុខា នៅចុងឆ្នាំនេះគឺជាការបោកប្រាស់ និងភូត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ីថា នៅថ្ងៃទី២៩ ខែធ្នូ នឹងមានការដោះលែងអ្នកទោស ជាពិសេស នឹងដោះលែង លោក កឹម សុខា ក្រោមសម្ពាធអន្តរជាតិនោះ គឺជាការភូតកុហក និងបោកប្រាស់សុទ្ធសាធ។

សម្ដេចតេជោ បានលើកឡើងបន្ថែមថា សម រង្ស៊ី ដើរភូតគ្រប់ទីកន្លែង ទៅដល់ទីណាភូតនៅទីនោះ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ជាង២ម៉ឺននាក់នៅខេត្តតាកែវ ៕

Facebook Comments

To Top