ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីស្នើរដ្ឋមន្រ្តី២រូប ពន្លឿនការចរចា ជាមួយភាគីកូរ៉ូ ដើម្បីអភិវឌ្ឍផ្លូវជាតិលេខ២

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ខែវិច្ឆិកានេះបានស្នើដល់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពន្លឿនការចរចា ជាមួយភាគីកូរ៉េ ដើម្បីជំរុញការអភិវឌ្ឍន៍ ផ្លូវជាតិលេខ២ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ប្រមាណ២៣,៤៦៦នាក់ទៀត មកពីរោងចក្រសហគ្រាសចំនួន២០ មកតាមស្រុកនានានៅក្នុងខេត្តតាកែវ ៕

Facebook Comments

To Top