កីឡា

Sane បញ្ជាក់ថា នឹងមិនផ្លាស់ទៅលេងជាមួយនឹង Man United ឡើយទាំងបច្ចុប្បន្ន និងអនាគត

The Sunsports ចេញផ្សាយនៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថា កីឡាករ Sane កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សា ដើម្បីបន្តកុងត្រាជាមួយក្លឹប Man City អស់រយៈពេលជាច្រើនខែ មកហើយប៉ុន្តែពួកគេមិនទាន់ឈាន ដល់ការបញ្ចប់នៅឡើយទេ ។

កិច្ចសន្យាបច្ចុប្បន្ន របស់គាត់មានរហូតដល់ ឆ្នាំ២០២១ ប៉ុន្តែលោក Pep Guardiola បាននិយាយកាលពីខែមុនថា គាត់ចង់ឱ្យកីឡាករវ័យក្មេងរូបនេះ ទទួលបានរង្វាន់ថ្មីមួយជាមួយ នឹងក្លឹបបន្ថែមទៀត ។

នៅពេលសួរអំពីព័ត៌មាន ចចាមអារ៉ាមថា រូបគេកំពុងទាក់ទងទៅនឹង ការផ្លាស់ប្តូរទៅកាន់ក្លិប Man United Sane បាននិយាយទាំងអស់សំណើចថា វានឹងមិនកើតឡើងទេទាំង ពេលនេះនិងពេលខាងមុខ ៕

ដោយ៖ ស៊ុន លី

Facebook Comments

To Top