កីឡា

Pochettino សាជាថ្មីប្រាប់ឲ្យ Real Madrid ឈប់គិតរឿងកុងត្រា ១៥ លានផោនក្នុងមួយឆ្នាំ

The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី ៦ ខែវិច្ឆិកានេះបានសរសេរថា ក្លឹបយក្សអេស្បាញ Real Madrid បានត្រៀមខ្លួន រួច ជាស្រេចហើយក្នុងការចចារជាមួយនឹងបេក្ខភាពគ្រូបង្វឹកជម្រើសទី១របស់ខ្លួនគឺលោក Pochettino វ័យ៤១ឆ្នាំមកកាន់ អេស្បាញជាមួយ នឹងប្រាក់កម្រៃរហូតទៅដល់១៥លានផោនក្នុងមួយឆ្នាំ។

ថ្លែងបដិសេធជាច្រើនដងមកហើយក្តីប៉ុន្តែពាក្យចចាមអារ៉ាមនិងគោលបំណងរបស់Real Madridដែលនៅតែមាន ចំពោះគ្រូ បង្វឹករូបនេះបានធ្វើឲ្យលោក Pochettino បានសម្រេចចិត្តចេញមកថ្លែង បកស្រាយនិងបដិសេធសាជាថ្មីនៅចំពោះមុខក្រុម អ្នកសារព័ត៌មានក្នុងឧិកាស នៃកិច្ចសំភាសមុនការប្រកួត Champion Leagueប៉ះPSVយប់នេះ។

Real Madrid នៅក្រោយការបណ្តេញគ្រូបង្វឹកបារាំងលោក Zidane ហាក់មានភាពមិនល្អប្រសើរឡើយគ្រូបង្វឹកអេស្បាញ លោក Lopetegui ត្រូវបានបណ្តេញចេញក្រោយប្រកួតចាញ់ Barcelona ខណៈដែលបច្ចុប្បន្នក្លឹបកំពុងស្ថិតនៅក្រោមការ
ដឹកនាំបណ្តោះអាសន្នរបស់លោក Solari នៅឡើយ៕

 

 

Facebook Comments

To Top