ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបិទសន្និសីទ អន្តរជាតិថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធី បិទសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ។

សូមរំលឹកថា សន្និសីទនេះមានការចូលរួម ពីបណ្ដាភ្ញៀវអន្តរជាតិជា មន្ត្រីជាន់ខ្ពស់មកពីប្រទេស បារាំង ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ចិន និងមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីមកពីអង្គភាពនានានៃ រាជធានី -ខេត្ត សង្គមស៊ីវិល និងតំណាងវិស័យឯកជន មួយចំនួនទៀតសរុបប្រមាណសរុប ៤៥០នាក់ ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top