កីឡា

Milan សារភាពថាកំពុង តាមចចារនាំយក Ibrahimovic មិកវិញនាខែមករា នេះ

AC MILAN បានសារភាពថា ខ្លួនពិតជាកំពុងធ្វើការ ព្យាយាមចុះហត្ថលេខាលើកីឡាករ Zlatan Ibrahimovic ឲ្យបាននៅខែមករានេះមែន ហើយសង្ឃឹមថានឹងអាចចុះកុងត្រា រយៈពេលខ្លីមួយរហូតដល់បញ្ចប់ រដូវកាលជាមួយនឹង ខ្សែប្រយុទ្ធវ័យ
៣៧ឆ្នាំរូបនេះ។

Leonardo ប្រធានក្លឹបផ្នែកកីឡាករ របស់ក្លឹបដែលកំពុងមានភារៈកិច្ច ស្វែងរកកីឡាករខ្សែប្រយុទ្ធ ថ្មីសម្រាប់ក្លឹបជាមួយនឹងកញ្ចប់ ទឹកប្រាក់ដែលមាន កំណត់មួយបានមើលឃើញថា កីឡាករដែលធ្លាប់លេង ជាមួយនឹងក្លឹបដែលកំពុងទទួលបានប្រាក់កម្រៃជាង១លានផោន ក្នុងមួយឆ្នាំជាមួយនឹង LA Galaxyរូបនេះគឺពិតជាសាកសមបំផុត សម្រាប់ពេលនេះ។

សូម្បីតែកីឡាករផ្ទាល់ខ្លួនក៏ធ្លាប់បានអះអាង អំពីលទ្ធភាពនៃការវិលត្រឡប់មកកាន់ក្លឹបចាស់នេះផងដែរក្រោម ការដឹកនាំរបស់អតីត មិត្តរួមក្រុមបច្ចុប្បន្នលោក Gennaro Gattuso៕ ប្រែសម្រួល:ស៊ុនលី

 

Facebook Comments

To Top