ព័ត៌មានជាតិ

តំណាងស្ថានទូតចិន និងអជ្ញាធរ ខេត្តព្រះវិហារ ប្រគល់ធុងចម្រោះ ទឹកស្អាត ១៥៩ធុង ជូនពលរដ្ឋ

ភ្នំពេញ៖ តំណាងស្ថានទូតចិន និងអាជ្ញាធរខេត្តព្រះវិហារ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រគល់ធុងចម្រោះ ទឹកស្អាត១៥៩ធុង ជូនប្រជាពលរដ្ឋចំនួន១៥៩គ្រួសារ។

បើតាមអាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថា ធុងចម្រោះ​ទឹកស្អាតចំនួន​ ១៥៩ធុង ដែលជាអំណោយរបស់ ស្ថានទូតចិនប្រចាំកម្ពុជា​ តាមរយៈវេទិការសម្ព័ន្ធសង្គមស៊ីវិល ត្រូវបាន​ លោក សួស យ៉ារ៉ា​ អ្នកតំណាងរាស្ត្រមណ្ឌល​ខេត្តព្រះវិហារ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ​ នាំយកទៅ​ចែក​ជូនប្រជា​ព​លរ​ដ្ឋចំនួន ១៥​៩​គ្រួសារ​ នៅឃុំកំពង់ស្រឡៅ១ និង​ឃុំកំពង់ស្រឡៅ២​ ស្រុកឆែប ខេត្ត​ព្រះ​វិ​ហារ​ នៅសៀ​ល​ថ្ងៃនេះ​៕

Facebook Comments

To Top