ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា គោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសខួបកំណើត ៥ វិច្ឆិកា ១៩៤៥-២០១៨

ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ រួមទាំងនាយនាវី នាយនាវីរង និងពលនាវិក ទីបញ្ជាការជួរមុខទាំងអស់ គោរពជូនពរ សព្ទសាធុការ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក្នុងឱកាសប្រារព្វខួបកំណើត ៥ វិច្ឆិកា ១៩៤៥-២០១៨ ។

ក្នុងឱកាសខួបកំណើត ដែលត្រូវនឹងថ្ងៃទី៥ វិច្ឆិកា ឆ្នាំ១៩៤៥-ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដ៏ឧត្តុងឧត្តមនេះ ឧត្តមនាវីឯក ទៀ សុខា សូមគោរពជូនពរ សម្តេចពិជ័យសេនា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីបន្តការដឹកនាំ កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន និងអភិវឌ្ឍ ប្រកបដោយសន្តិភាព និរន្តភាព និងភាពសម្បូរសប្បាយ ជារៀងរហូតទៅ៕

Facebook Comments

To Top