កីឡា

អាយុទើប១៨ឆ្នាំ បង្ហាញខ្លួនឈុតធំ ទើបតែ៥ប្រកួតតម្លៃ វិញកប់១០៥លានផោន

តារាប៉ទុយហ្គាល់ Joao Felix ត្រូវបានទទួល ឧិកាសឲ្យចូលរួមនៅ ក្នុងឈុតធំរបស់ក្លឹបជាលើកដំបូង នៅដើមរដូវកាលនេះ និងបានបង្ហាញខ្លួនត្រឹមតែ ប្រាំដងប៉ុណ្ណោះសម្រាប់ Benfica។

The Sunsports ចេញផ្សាយនៅថ្ងៃចន្ទ ទី៥ខែវិច្ឆិកានេះ បានឲ្យដឹងថាក្លឹបធំៗនៅអ៊ឺរ៉ុប កំពុងនាំគ្នាចាប់អារម្មណ៍ ទៅលើ សមត្ថភាព របស់កីឡាកររូបនេះយ៉ាងខ្លាំង ជាពិសេសតោខៀវChelsea។ ខណៈដែលFelix នៅមិនទាន់ចុះកុងត្រា បន្តជាមួយ
នឹងក្លឹបនោះតម្លៃ កីឡាកររូបនេះអាចនឹងមាន ត្រឹមតែ៤៥លានផោន ប៉ុណ្ណោះប៉ុន្តែប្រសិនបើក្លឹបទាំងឡាយចង់ បាននៅក្រោយកុងត្រា Benfica នឹងដាក់តម្លៃរបស់គេទៅដល១០៥លានផោន ។

ប៉ុន្តែមើលទៅហាក់បីដូចជាយឺតពេល បាត់ទៅហើយដោយសារតែកុងត្រាថ្មីត្រូវបានគេជឿជាក់ថានឹងត្រូវ ធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ ៕

Facebook Comments

To Top