អន្តរជាតិ

អាម៉េរិក គ្មានគម្រោង ធ្វើសម្បទាន ណាមួយឲ្យកូរ៉េខាងជើងឡើយ ក្រោយប្រទេសនេះគំរាមដើរផ្លូវចាស់

បរទេស៖ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកនិយាយថា សហរដ្ឋអាមេរិក មិនមានផែនការ ផ្តល់សម្បទានណាមួយ ដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងទេ បន្ទាប់ពីប្រទេសនេះ បានគំរាមកំហែងធ្វើឱ្យ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនរស់ឡើងវិញ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Pompeo បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក គីម យ៉ុងឆុល អនុប្រធាននៃគណបក្ស កាន់អំណាចរបស់កូរ៉េខាងជើង និងអ្នកតំណាងជាញឹកញាប់របស់ខ្លួននៅក្រៅប្រទេស ក្នុងសប្តាហ៍ខាងមុខនេះ គឺជាសញ្ញាមួយបង្ហាញថាទំនាក់ទំនងរវាងរដ្ឋទាំងពីរបានរីកចម្រើនចាប់តាំងពីកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងនៅក្នុងខែមិថុនា។

អ្នកការទូតអាម៉េរិកម្នាក់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CBS Faceកាលពីថ្ងៃអាទិត្យថា “ខ្ញុំរំពឹងថាយើងនឹងធ្វើឱ្យមានវឌ្ឍនភាពជាក់ស្តែងមួយចំនួនរួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រាកដថា កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ អាចកើតមានឡើងជាកន្លែងដែលយើងអាចធ្វើឱ្យមានជំហានសំខាន់ៗឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ” ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top