ព័ត៌មានជាតិ

នគរបាលរាជធានី ២រូប រងការព្រមាន ជាលាយល័ក្ខអក្សរ ពីអតីតស្នងការ ចាស់មិនបាន២ខែផង ស្រាប់តែត្រូវតែងតាំង មុខតំណែងថ្មី

ភ្នំពេញ៖ មន្ត្រីនគរបាលរាជធានី ភ្នំពេញពីររូប គឺវរសេនីយ៍ទោ ង៉ាម រី និងលោកវរសេនីយ៍ទោ ឃ្លោក ជុនផេង ដែលរងការព្រមាន ពីអតីតស្នងការចាស់ មិនទាន់បាន២ខែស្រួលបួលផង ស្រាប់តែពេលនេះត្រូវ បានតែងតាំងមុខ តំណែងថ្មី ម្នាក់ជាស្នងការរង និងម្នាក់ទៀតជា នាយការិយាល័យ សន្តិសុខឯកជនរាជធានីភ្នំពេញ។

គួររំលឹកថាលោកវរសេនីយ៍ទោ ទាំងពីររូប ដែលបម្រើការនៅការិយាល័យគ្រប់គ្រងជនបរទេស ត្រូវបានអតីតស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ សម្រេចឲ្យអនុវត្តវិន័យ ដោយរូបភាព ព្រមានលើកទី១ និងជាលើកចុងក្រោយ មូលហេតុធ្វេសប្រហែស ក្នុងការចាត់តាំងអនុវត្តភារកិច្ច ទុកចិត្តមន្ត្រីថ្នាក់ក្រោមដោយគ្មានការពិចារណា។

យ៉ាងណាក៏ដោយមជ្ឈដ្ឋានប្រជាពលរដ្ឋ បានចោទជាសំនួរថា មន្ត្រីទាំងពីររូបនេះ មិនទាន់បានកែកំហុសរបស់ខ្លួនបាន២ខែស្រួលបួលផង ស្រាប់តែត្រូវបានតែងតាំងតំណែងថ្មី៕ ដោយ៖ស៊ាន កុសល

Facebook Comments

To Top