អន្តរជាតិ

ជប៉ុន​ គ្រោងអភិវឌ្ឍ យន្ដហោះ​ Drone ក្រោមទឹកដ៏ធំមួយ ​ដើម្បី​គ្រប់គ្រង ប្រជុំកោះដាច់ស្រយ៉ាល

តូក្យូ៖​ ប្រភពរដ្ឋាភិបាល មួយបានឲ្យដឹងថា ប្រទេសជប៉ុន​ គ្រោងនឹងអភិវឌ្ឍយន្តហោះ​ Drone ក្រោមទឹកដ៏ធំ មួយដែលបានរុករក ដោយស្វ័យប្រវត្តិនៅសមុទ្រ​ ដើម្បីប្រមូលព័ត៌មាននៅចំពោះ មុខការពង្រីកវិស័យយោធា របស់ចិន​ និងការអះអាងក្នុងដែនទឹកក្នុងតំបន់។

ក្រសួងការពារជាតិបាន សម្រេចចិត្តរៀបរាប់ផែនការនេះ ក្នុងគោលបំណងបង្កើនសមត្ថភាពការពារកោះ ដាច់ស្រយាល​ នៅក្នុងឯកសារគោល នយោបាយរបស់ខ្លួន​ ដែលគ្របដណ្តប់រយៈពេល ៥ឆ្នាំគិតចាប់ពីខែមេសាឆ្នាំ២០១៩ ដែលបង្ហាញពីសមត្ថភាពការពាររបស់ជប៉ុន។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា​ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក​ ស៊ីន​ហ្សូ​ អាបេ​ មានគោលបំណងអនុម័តឯកសារគោលនយោបាយការពារជាតិនៅពាក់កណ្តាលខែធ្នូ៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top