ព័ត៌មានជាតិ

បើករថយន្តរេចង្កូត ទៅបុករថយន្ត ១គ្រឿងទៀត បណ្តាលឲ្យក្រឡាប់ នៅស្រុកព្រៃនប់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តរេចង្កូត ទៅបុករថយន្ត ១គ្រឿងទៀត បណ្តាលឲ្យក្រឡាប់ រងការខូតខាតយ៉ាងដំណំ នៅវេលាម៉ោងម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី៣ ខែ វិចិ្ឆកាឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាករ៉េវហ័រ RAV4 ពាក់ស្លាកលេខ2AK1543 ពណ៌ទឹកប្រាក់បើកបរដោយ បុរសជនជាតិចិនម្នាក់ឈ្មោះ LIU .RENJUN ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ វិស្វករ មានទីលំនៅ ភូមិត្រពាំងថ្លឹង ឃុំ ចោមចៅ ខណ្ឌពោធិសែជ័យ ភ្នំពេញ ក្នុងទិដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចកើតហេតុ រយថន្តបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវ ហើយបានបួងចង្កូតឡើងវិញ ក៏ទៅប៉ះនឹងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ២៥កៅអី១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2E 2257 ពណ៌ត្រួយចេកចាស់ បើកបរដោយដោយឈ្មោះ ប៊ូ មុយឡេង ភេទប្រុស អាយុ២៦ឆ្នាំមុខ មានទីលំនៅ ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទិសដៅបញ្ច្រាសគ្នា បុកបណ្ដាលឲ្យរថយន្តក្រឡាប់ នឹងការខូចខាតយ៉ាងដំណំ ។

ករណីខាងលើនេះមិនបណ្តាលឲ្យ ភាគីណារងរបួសឡើយ ហើយសមត្ថកិច្ច បានចុះជួយអន្តរាគមន៍ និងឲ្យភាគីទាំងសងខាងដោះសា្រយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

ដោយ៖ សុធា

Facebook Comments

To Top