អន្តរជាតិ

ករណីធ្លាក់យន្តហោះ នៅឥណ្ឌូនេស៊ី៖ ពីឡុត បានទទួលសញ្ញាគ្រោះថ្នាក់ នៅមុនពេលយន្តហោះ ចាកចេញពីក្រុងហ្សាការតា

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ជើងហោះហើរ Lion Air មកពីដែនកោះបាលីនៃ ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យ បានធ្វើការជូនដំណឹងតាមវិទ្យុ ក្រោយមកបានបិទទៅវិញដោយសារ តែបញ្ហាបច្ចេកទេស ប៉ុន្តែពួកគេនៅតែជម្នះ ហើយគាត់បានបន្តដំណើរ ទៅកាន់ក្រុងហ្សាការតា ។

យន្ដហោះដដែលនេះបានធ្លាក់ នៅរយៈពេលមួយម៉ោងក្រោយមក និងបានសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ ដែលនៅលើយន្តហោះនោះ ។

លោក Herson ប្រធានអាជ្ញាធរព្រលាន យន្តហោះសម្រាប់តំបន់ Bali-Nusa Tenggara បានប្រាប់ដល់ទីភ្នាក់ងារ ព័ត៌មានរ៉យទ័រ ថា បន្ទាប់ពីការជូនដំណឹងនោះ អាកាយានិក ឬហៅថាពីឡុត បានធ្វើការបន្ទាន់ដើម្បី ត្រួតពិនិត្យនឹងបាននិយាយថា យន្តហោះកំពុងហោះហើរជាធម្មតា ហើយគាត់នឹងមិនវិលត្រឡប់ មកកាន់អាកាសយានដ្ឋានទេ តាមការស្នើឡើងនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top