ព័ត៌មានជាតិ

ពិឡុតអង់គ្លេស៖ ម៉ាស៊ីនយន្តហោះ MH370 ដែលបាត់ខ្លួន គឺស្ថិតក្នុងព្រៃ របស់កម្ពុជា

បរទេស៖ អ្នកបើកយន្តហោះគឺលោក Daniel Boyer កាលពីមុន បានអះអាងថា លោកបានរកឃើញកន្ទុយ និងកាប៊ីន របស់យន្តហោះ MH370 នៅក្នុងព្រៃ របស់ប្រទេសកម្ពុជា ខណៈពេលបើក GoogleMap។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន Daily Star Online អ្នកបើកបរយន្តហោះអង់គ្លេស Daniel Boyer បាននិយាយថា លោកជឿជាក់ថា លោកដឹងពីទីតាំងពិតប្រាកដ នៃម៉ាស៊ីនយន្តហោះម៉ាឡេស៊ី ជើងហោះហើរ MH370 ដែលកំពុងបាត់ ។

លោក Boyer ត្រូវបានគេរាយការណ៍ថា បានបង្ហាញរូបភាព ទៅកាន់បណ្តាញសារព័ត៌មាន ដែលបង្ហាញ ពីវត្ថុពណ៌សមួយចំនួន ដែលជាបំណែក ដែលស្ថិតនៅព្រៃកម្ពុជា ដែលស្ថិតនៅចម្ងាយ ៩៦គីឡូម៉ែត្រខាងលិច រាជធានីភ្នំពេញ។

លោកជឿជាក់ថា ម៉ាស៊ីនរបស់ Boeing យន្តហោះនោះ អាចគេអាចមើលឃើញ បើសិនជាវាត្រូវបានពង្រីក ដូចដែលគាត់ អះអាងរង្វាស់ទទឹង ៤.៣៧ម៉ែត្រ និងប្រវែង ២.៧៩ ម៉ែត្រស្រដៀង នឹងម៉ាស៊ីនស្តង់ដារ។

សូមជម្រាបថា យន្តហោះ MH370 បានធ្វើដំណើរទៅកាន់ ទីក្រុងប៉េកាំង ប្រទេសចិន ដោយចេញដំណើរ ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៨ខែ មីនា ឆ្នាំ២០១៤ នៅពេលយន្តហោះនេះបានបាត់ខ្លួន ជាមួយនឹងអ្នកដំណើរ និងនាវិក ២៣៩នាក់ នៅលើនោះ។

បំណែកជាច្រើននៃបំណែក យន្តហោះ ត្រូវបានបញ្ជាក់ថា ជាកម្មសិទ្ធិ របស់យន្តហោះ Boeing ដែលបាត់នេះ។ បំណែកទាំងនោះ ត្រូវបានគេរកឃើញ នៅលើឆ្នេរសមុទ្រ របស់ប្រទេស នៅអាហ្វ្រិកខាងត្បូង, កោះReunion និងនៅប្រទេស មូហ្សំបិក៕
ប្រែសម្រួលៈ ណៃ តុលា

 

 

 

Facebook Comments

To Top