ជីវប្រវត្តិឥស្សរជន

ប្រវត្តិសង្ខេបរបស់ សហស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋី ដែលទទួលមរណភាព នៅអាយុ៦៥ឆ្នាំ

បរទេស៖ លោក Paul Gardner Allen (២១ មករា ១៩៥៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨) គឺជាមហាសេដ្ឋីពាណិជ្ជកម្ម អ្នកវិនិយោគ និងសប្បុរសជនអាមេរិក។ ដោយនៅកៀកនឹងលោក Bilil Gates , លោក Paul Gardner Allen គឺជាសហស្ថាបនិកក្រុមហ៊ុន Microsoft នៅក្នុងឆ្នាំ១៩៧៥។ នៅខែមីនា ឆ្នាំ ២០១៨ លោកត្រូវបានប៉ាន់ស្មានថា ជាមនុស្សមានទ្រព្យសម្បត្តិច្រើន ជាងគេទី៤៤ នៅលើពិភពលោកដោយ មានទ្រព្យសម្បត្តិសរុបចំនួន ២១,៧ពាន់លានដុល្លារ និងត្រូវបានកែសំរួលនៅពេល ដែលលោកស្លាប់មកត្រឹម ២០,៣ពាន់លានដុល្លារវិញ។

យោងតាមវែបសាយ wikipedia បានឲ្យដឹងថា លោក Allen គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vulcan Inc ដែលបានគ្រប់គ្រងអាជីវកម្មជាច្រើន និងការខិតខំពាក់ព័ន្ធនឹងការងារ មនុស្សធម៌របស់គាត់។ លោកមានការវិនិយោគជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារួមទាំង ក្រុមហ៊ុនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ ការស្រាវជ្រាវវិទ្យាសាស្ត្រ ការកាន់កាប់ អចលនទ្រព្យ បណ្តាក់ទុនហោះហើរឯកជន និងនៅក្នុងវិស័យផ្សេងៗទៀត។ គាត់មានក្រុមកីឡាដែលមានជំនាញវិជ្ជាជីវៈចំនួនពីរគឺ Seattle Seahawks នៃក្របខ័ណ្ឌកីឡាបាល់ទាត់ជាតិ និង Portland Trail Blazers របស់សមាគមបាល់បោះជាតិ និងជាម្ចាស់កម្មសិទ្ធិរបស់ Seattle Sounders FC ដែលបានចូលរួមក្នុងក្របខ័ណ្ឌ Major League Soccer ក្នុងឆ្នាំ ២០០៩។

លោក Allen គឺជាស្ថាបនិកនៃវិទ្យាស្ថាន Allen ដើម្បីវិទ្យាសាស្ត្រខួរក្បាល, វិទ្យាស្ថាននៃភាព វៃឆ្លាតបែបសិប្បនិមិត្ត, វិទ្យាស្ថានកោសិកាវិទ្យាសាស្រ្ត និងប្រព័ន្ធ Stratolaunch។ លោកបានផ្តល់ប្រាក់ជាង ២ពាន់លានដុល្លារ ដល់បុព្វហេតុដូចជាការអប់រំការ អភិរក្សសត្វព្រៃ និងបរិស្ថាន សិល្បៈ ការថែទាំសុខភាព សេវាសហគមន៍ និងកិច្ចការជាច្រើនទៀត។ លោកទទួលបាន ពានរង្វាន់ និងកិត្តិយសជាច្រើននៅក្នុងអាជីពខុសៗគ្នា ហើយក៏មានឈ្មោះក្នុងបញ្ជី ក្នុងចំណោមមនុស្សដែលមានឥទ្ធិពលបំផុតនៅលើ ពិភពលោកក្នុងឆ្នាំ២០០៧ និងឆ្នាំ ២០០៨។

លោក Allen កើតនៅថ្ងៃទី២១ ខែមករា ឆ្នាំ១៩៥៣ នៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។ លោក Allen បានចូលរៀននៅសាលា Lakeside School ជាសាលាឯកជនមួយនៅទីក្រុង Seattle ជាកន្លែងដែលលោកបានក្លាយជាមិត្តភក្តិជាមួយលោក Bill Gates រយៈពេល២ឆ្នាំកាលពីកុមារភាព ដែលលោកបានចែករំលែកចំណង់ចំណូល ចិត្តជាមួយនឹងកុំព្យូទ័រ។

ពួកគេបានប្រើស្ថានីយឬកន្លែង នៅ Lakeside ដើម្បីអភិវឌ្ឍជំនាញសរសេរកម្មវិធី របស់ពួកគេលើប្រព័ន្ធកុំព្យួទ័រចែករំលែកពេលវេលាច្រើន។ ពួកគេក៏បានប្រើមន្ទីរពិសោធន៍នៃនាយកដ្ឋានវិទ្យាសាស្រ្តកុំព្យូទ័រ របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន ធ្វើការស្រាវជ្រាវផ្ទាល់ខ្លួន និងសរសេរកម្មវិធីកុំព្យូទ័រ។ យ៉ាងហោចណាស់ម្តង នៅឆ្នាំ ១៩៧១ ពួកគេត្រូវបានហាមឃាត់ពីខាងមន្ទីរពិសោធន៍សម្រាប់ការរំលោភបំពានសិទ្ធិរបស់ពួកគេនៅទីនោះ។

យោងតាមលោក Allen, នៅពេលដែលគាត់មានវ័យជំទង់, រូបលោក និងលោក Bill Gates នឹងចូលទៅក្នុងកូដនៃកម្មវិធីកុំព្យូទ័រ។ បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលពិន្ទុ SAT ល្អឥតខ្ចោះ ១៦០០ លោក Allen បានចូលរៀននៅសាកលវិទ្យាល័យ Washington State ជាកន្លែងដែលគាត់បានចូលរួមដោយភាតរភាពជាមួយសកម្មភាពអភិវឌ្ឍន៍ Phi Kappa Theta បន្ទាប់ពីរយៈពេលពីរឆ្នាំ គាត់បានឈប់រៀន ហើយធ្វើការជាអ្នកសរសេរកម្មវិធីសម្រាប់ Honeywell នៅបូស្តុន ដែលនៅជិតសាកលវិទ្យាល័យ Harvard ដែលជាកន្លែងដែលលោក Bill Gates បានសិក្សានៅទីនោះ។ ក្រោយមកលោក Allen បានបញ្ចុះបញ្ចូលលោក Gates ឱ្យឈប់រៀននៅ Harvard ដើម្បីបង្កើតក្រុមហ៊ុន Microsoft ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top