អន្តរជាតិ

ឧស្សាហកម្មផលិតស្បែកជើង របស់វៀតណាម កំពុងត្រូវប៉ាន់ ក្នុងពេលមានសង្គ្រាម ពាណិជ្ជកម្មរវាង អាម៉េរិក និងចិន

បរទេស៖ អ្នកនាំចេញស្បែកជើង របស់វៀតណាម ហាក់ដូចជាទទួលបានអត្ថប្រយោជន៍ ពីសង្គ្រាមពាណិជ្ជកម្មដែល កំពុងបន្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែក តាមស្ថិតិគយរបស់វៀតណាមថា ការនាំចេញស្បែកជើងរបស់វៀតណាម ក្នុងរយៈពេល ០៩ខែដើមឆ្នាំនេះ មានតម្លៃ ១១,៧៤ពាន់លានដុល្លារពោល គឺកើនឡើង ១០,២ភាគរយ លើសឆ្នាំមុន។

ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន នៅក្នុងរយៈពេលដូចគ្នា បានកើនឡើង ២៨,៥ ភាគរយ, ទៅប្រទេសជប៉ុនកើនឡើង ១៤,៧ភាគរយ និងនាំចេញទៅកាន់ សហរដ្ឋអាមេរិក កើនឡើង ១៣,៥ភាគរយ។

ប្រទេសវៀតណាមគឺជាអ្នកនាំចេញស្បែកជើង ធំបំផុតទី២ ទៅសហរដ្ឋអាមេរិក តាមពីក្រោយប្រទេសចិន ដែលដឹកជញ្ជូនស្បែកជើងចំនួន ៤០៤លានគូកាលពីឆ្នាំមុន។

ពាក់ព័ន្ធនឹងជម្លោះ ពាណិជ្ជកម្មរវាងយក្ស សេដ្ឋកិច្ចអាម៉េរិក និងចិននេះដែរ ក៏នាំឲ្យក្រុមហ៊ុន បរទេសជាច្រើន កំពុងរើរោងចក្រទៅកាន់ ប្រទេសផ្សេងទៀតដូចជាវៀតណាម ជាដើម ដើម្បីកាត់បន្ថយការ ចំណាយ។

លោក Kasper Rorsted នាយកប្រតិបត្តិ របស់ Adidas បានប្រាប់រ៉យទ័រកាលពី ចុងខែឧសភាថា ក្រុមហ៊ុនរបស់លោកកំពុងផ្លាស់ប្តូរប្រភពនៃ ស្បែកជើងពីប្រទេសចិន ទៅប្រទេសវៀតណាម៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top