អន្តរជាតិ

អាមេរិក មានចេតនា ចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយ ជប៉ុន អង់គ្លេស និង EU

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះថា សហរដ្ឋអាមារិកបាននិយាយថា ខ្លួនមានចេតនា នឹងធ្វើការចរចា លើកិច្ចព្រមព្រៀង ដាច់ដោយឡែក ពីគ្នាចំនួន៣ ជាមួយនឹងប្រទេសជប៉ុន អង់គ្លេស និងសហភាពអឺរ៉ុប (EU) ។

អាមេរិកបានឲ្យដឹងថា រឿងនេះអាចនឹងប្រើពេល២-៣ខែ នៅមុនពេលចរចាចាប់ផ្តើម ។

ការដកចេញនេះ ជាផ្នែកមួយ នៃការខិតខំប្រឹងប្រែង របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក ដែលនឹងធ្វើការចែករំលែកអំពីគោល ការណ៍ពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ របៀវារៈ “America First”របស់គាត់ ។

វាបានកើតឡើង ខណៈដែលសហរដ្ឋអាមេរិក បានកំពុងតែប្រឆាំង ទៅនឹងសង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងប្រទេសចិន ដែលជាប្រទេសមហាអំណាច សេដ្ឋកិច្ចទី២លើពិភពលោក ។

លោក Robert Lighthizer  តំណាងឲ្យពាណិជ្ជកម្ម សហរដ្ឋ អាមេរិកបានថ្លែងថា “យើងនឹង បន្តបង្កើនពាណិជ្ជកម្មសហរដ្ឋអាមេរិក និងការវិនិយោគទុន ដោយធ្វើការចរចាពាណិជ្ជកម្ម ដែលមានកិច្ចព្រមព្រៀងជា ច្រើនជាមួយនឹងប្រទេសជប៉ុន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

 

Facebook Comments

To Top