អន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសទឹកប្រាក់ ១៧៨លានដុល្លារ សម្រាប់ក្រុមជនជាតិភាគតិចអ៊ីរ៉ាក់

បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសទឹកប្រាក់ជាង ១៧៨លានដុល្លារ ក្នុងជំនួយថ្មីសម្រាប់ជនជាតិភាគតិច និងសាសនា នៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រធានព្រះវិហារគ្រីស្ទាននៅទីនោះ បានរិះគន់ទីក្រុងវ៉ាស៊ីនតោនថា មានកំហុសចំពោះការផ្តល់មូលនិធិ ឲ្យឆ្លងកាត់តាមបណ្ដាញផ្លូវការ អង្គការសហប្រជាជាតិ។

ជំនួយថ្មីនេះ តាមសេចក្តីរាយការណ៍ ធ្វើឲ្យមូលនិធិសរុបរបស់ក្រសួងការបរទេស និងទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ក្នុងឆ្នាំសារពើពន្ធ២០១៧ ដែលជួយដល់ប្រជាជនងាយរងគ្រោះ កើនដល់៣០០លានដុល្លារ។

ការប្រកាសនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃតែមួយ ដែលមេដឹកនាំព្រះវិហារកាតូលិក មានមូលដ្ឋាននៅអ៊ីរ៉ាក់ ចោទប្រកាន់សហរដ្ឋអាមេរិក ពីបទមិនជួយដល់ ជនជាតិភាគតិចគ្រីស្ទាន នៅក្នុងប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top