អន្តរជាតិ

ក្រុមហ៊ុន Ford បានដាក់បង្ហាញរថយន្ត SUV ថ្មីសម្រាប់ទីផ្សារចិន

ឈីហ្គាហ្គោ៖​ ក្រុមហ៊ុន Ford បានដាក់បង្ហាញរថយន្ដ​ Ford Territory ដែលជារថយន្តប្រភេទ SUV ផ្តាច់មុខ​ សម្រាប់ទីផ្សារចិន​ ជាផ្នែកមួយនៃយុទ្ធសាស្រ្តចិន​ ក្នុងប្រទេសចិន​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ​ នៅថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៨។

រថយន្តម៉ូដែល SUV ខ្នាតមធ្យម​ ដែលជាផលិតផលរបស់ក្រុមហ៊ុន Ford និងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក Jiangling Motors ត្រូវបានគេដាក់បង្ហាញនៅទីក្រុង Qingdao ដែលជាទីក្រុងមួយនៅ ឆ្នេរខាងកើត ប្រទេសចិន។

លោក Peter Fleet ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ បានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “វាគឺជាភ័ស្តុតាងដ៏អស្ចារ្យមួយ សម្រាប់យុទ្ធសាស្ត្រចិន​ នៅក្នុងប្រទេសចិន”៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top