អន្តរជាតិ

Update៖ គ្រោះរញ្ជួយដី និងរលកយក្ស ស៊ូណាមិ សម្លាប់មនុស្សអស់២.០៧៣នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារនៅខេត្ត Central Sulawesi ប្រទេសម៉ាឡេស៊ី បានកើនឡើង២.០៧៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានបន្តស្វែងរកក្រុមអ្នកបាត់ខ្លួន ។

លោក Sutopo Purwo Nugroho  អ្នកនាំពាក្យមួយរូបមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ប្រតិបត្តិការស្រាវជ្រាវ និងជួយសង្គ្រោះ បានបន្តការងារជាច្រើនថ្ងៃទៀតរហូតដល់់ ថ្ងៃសុក្រ នៅទីតាំងសហគមន៍មួយកន្លែង ដើម្បីរក្សាការរុករកក្រុមជនរងគ្រោះ។

លោក បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “បេសកកម្មរុករកជាផ្លូវការត្រូវបានកំណត់ ត្រឹមថ្ងៃសុក្រនេះ” ។

គិតត្រឹមថ្ងៃសុក្រនេះ ជាថ្ងៃទី១៥ហើយ ក្រោយពីមានគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលមានកម្រិត៦.០, ៧,៤ និង៦,១រ៉ិចទ័រ ក្រោយមកទៀតមានរលកយក្សស៊ូណាមិ ដែលមានរហូតដល់កម្ពស់៣ម៉ែត្រ ដែលបាន បំផ្លាញក្រុង Palu នៅស្រុក Donggala, Sigi និងParigi Mountong កាលពីថ្ងៃទី២៨ ខែកញ្ញា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top