ព័ត៌មានជាតិ

Samsung Galaxy A7 និង A9 ឆ្នាំ 2018បានបើកសម្ពោធជាផ្លូវការហើយ នឹងមានការ បើកឲ្យកម្ម៉ង់ទុនមុន សម្រាប់កម្ពុជា!

ភ្នំពេញ៖ថ្ងៃទី១២ ខែតុលា២០១៨ ក្រុមហ៊ុនសាមសុង បានធ្វើការដាក់បង្ហាញរូបរាងជាផ្លូវការ នូវកំពូលស្មាតហ្វូនដ៏ទាក់ទាញត្រកូលA ស៊េរីរបស់ខ្លួនគឺ Samsung Galaxy A7 &A9 នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីកាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន កម្ពុជាផងដែរ។ ក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះក៏បាន ផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយ បានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេជាមួយ នឹងផលិតផលពិត។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបាន មានប្រសាសន៏ថា “ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុន សាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំ២០១៨នេះ Galaxy A នឹងនៅតែបន្តបង្ហាញខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេសដែលអាចឆក់យកចិត្តអ្នក ប្រើប្រាស់ ដោយសារតែកំណែប្រែថ្មីដ៏អស្ចារ្យនោះគឺសមត្ថភាពកាមេរ៉ាតែម្តងដែលឆ្នាំនេះ ក្រុមហ៊ុនសាមសុងដំឡើងលែនកាមេរ៉ាដល់ទៅ៣គ្រាប់សម្រាប់ Galaxy A7 និង Galaxy A9 មានកាមេរ៉ាដល់ទៅ 4គ្រាប់ឯនោះ”។

លោកបានបន្ថែមថា សម្រាប់ Galaxy A7 នឹងប្រកាសឲ្យទទួល ការកុម្ម៉ង់ទុកមុន(Pre-Order)ចាប់ពីថ្ងៃទី១៣ ដល់ ២៥តុលា ឆ្នាំ២០១៨ ដែលមានជម្រើស៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ,ពណ៌ខៀវ និងពណ៌មាសក្នុងតម្លៃត្រឹមតែ$345 តែប៉ុណ្នោះជាមួយនឹងការផ្តល់ ជូននូវកាដូបន្ថែមដូចជា Samsung Power bank 1 ដ៏ស្រស់ស្អាតដែលអាចផ្ទុកថាមពល បានរហូតដល់10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីប1ហើយអ្នកអាចទទួលបាន ទូរស័ព្ទនៅថ្ងៃទី ២៨ ដល់ទីថ្ងៃទី៣០ ខែ តុលា។សម្រាប់ Galaxy A9 វិញនិងបង្ហាញវត្តមាននៅលើទីផ្សារ កម្ពុជាក្នុងខែវិច្ជិកាខាងមុខនេះ។

ខាងក្រោមនេះគឺជា លក្ខណៈសម្បត្តិខ្លះៗ នៃស្មាតហ្វូនដ៏ទាក់ទាញ Galaxy A7 និង Galaxy A9ដែលអ្នកគួរតែដឹង៖
១/ Galaxy A7
– បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB
– បំពាក់កាមេរ៉ាក្រោយ៣គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2 + 8MP f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
– ទូរស័ព្ទដៃ ស៊ីម2
– អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
– កម្លាំងថ្ម 3,300mAh
– ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង
– បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ ជាមួយកាសត្រជៀក

២/ Galaxy A9
– បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែម ម៉េម៉ូរីកាត micro SD រហូតដល់ 512GB
– បំពាក់កាមេរ៉ាក្រោយ 4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4 និងកាមេរ៉ាខាងមុខ ទំហំ24MP FF f/2.0
– ទូរស័ព្ទដៃ ស៊ីម2
– អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការ បានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
– កម្លាំងថ្ម 3,720mAh
– ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)
– បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ ជាមួយកាសត្រជៀក

សូមប្រញាប់ឡើង មកក្លាយជាម្ចាស់ នៃស្មាតហ្វូនដ៏ទាក់ទាញនេះភ្លាមទៅ……កុំឲ្យឱកាសនេះកន្លងផុតទៅ!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមក កាន់សាខានិងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុងណាមួយដែលនៅជិតលោក អ្នកបំផុតឬអាចទំនាក់ទំនង មកកាន់លេខ1800 20 3232 ៕

Facebook Comments

To Top