អន្តរជាតិ

Facebook បង្ហាញ Smart Speaker សម្រាប់កម្មវិធី Messenger Video Calls

សានហ្វ្រង់ស៊ីស្កូ ក្រុមហ៊ុន Facebook បានចេញផ្សាយ Smart Speaker ដែលបានរចនាឡើង ដើម្បីកាត់បន្ថយការ ហៅតាមវីដេអូ “Messenger Video Calls” ដោយសារតែប្រវត្តិសាស្រ្ត នៃការខូចខាតភាពឯកជន របស់ក្រុមហ៊ុន និងតម្លៃរបស់ឧបករណ៍ ព្រមទំាងមុខងារមាន កម្រិត អាចពន្យឺតវាពីការទទួលយកអ្នកដឹកនាំទីផ្សារ Amazon.com Inc និង Alphabet Incរបស់Google យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ ។

នាយកប្រតិបត្តិផ្នែករឹងរបស់ Facebook បានប្រាប់កាលពីសប្តាហ៍មុនថា ឧបករណ៍នេះ ត្រូវបានគេស្គាល់ថា ជា “Portal” មានតម្លៃ១៩៩ដុល្លារ និង៣៤៩ដុល្លារ ហើយលក្ខណៈ ពិសេស គឺមានកាមេរ៉ាធំទូលាយ ដែលរក្សាអ្នកប្រើដោយស្វ័យប្រវត្តិ នៅពេលពួកគេ ផ្លាស់ទីទៅបន្ទប់។

ពួកគេបាននិយាយថា “Portal” អាចរកបាននៅហាង Amazon និង Best Buy បន្ថែមលើ Facebook.com ហើយចាប់ផ្តើមចេញលក់ជាផ្លូវការ សម្រាប់អតិថិជនសហរដ្ឋអាមេរិក នៅដើមខែវិច្ឆិកា ខាងមុខនេះ។ Smart Speaker ដែលមានតម្លៃក្រោម១០០ដុល្លារពីAmazon និង Google បានក្លាយជាអ្នកលក់ដ៏ល្អបំផុត នៅក្នុងឧស្សាហកម្ម ដែលទើបនឹងចាប់ផ្តើម។

អ្នកប្រើទទួលពាក្យបញ្ជាសំឡេងដើម្បីស្វែងរកទិញ និងស្ដាប់តន្ត្រី ដែលប្រែក្លាយវា Smart Speaker ចូលទៅក្នុងបរិវេណសំខាន់មួយ ចូលទៅបណ្តាញប្រកួតប្រជែង របស់ក្រុមហ៊ុន បច្ចេកវិទ្យា៕

ដោយ៖លី ភីលីព

 

Facebook Comments

To Top