កីឡា

AC Milan ចាយលុយជាង ៣០លានផោន ទិញបានកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល វ័យក្មេងម្នាក់

Rio De Janeiro: យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសប្រេស៊ីល បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា ក្លឹប AC Milan បានយកឈ្នះការប្រជែង ដើម្បីចុះហត្ថលេខា លើខ្សែបម្រើអន្តរជាតិប្រេស៊ីលកីឡាករ Lucas Paqueta។

កាសែត O Globo របស់ប្រេស៊ីល បាននិយាយថា កីឡាករវ័យទើបតែ២១ ឆ្នាំរូបនេះ បានបំពេញលក្ខណ្ឌ ផ្នែកសុខភាពរួចរាល់ហើយ កាលពីថ្ងៃពុធ ហើយនឹងចូលរួម ជាមួយនឹងក្លឹបនៅក្របខ័ណ្ឌ Serie A អ៊ីតាលីក្នុងខែមករាខាងមុខ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលមានតម្លៃជាង៣៥លានអឺរ៉ូ។

កីឡាកររបស់ក្លឹប Flamengoរូបនេះ បានបញ្ចប់ទៅជាមួយនឹងក្លឹប AC Milan ក្រោយបដិសេធក្លឹបជាច្រើន នៅអ៊ឺរ៉ុបដូចជា
Barcelona, Real Madrid, PSG និង Liverpool៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top