ព័ត៌មានជាតិ

​យុវជនម្នាក់ បានស្លាប់ភ្លាមៗ ដោយសាជិះម៉ូតូ បុកគោយន្តកន្ត្រៃ ពេលយប់

​បន្ទាយមានជ័យ ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ ដោយសារ ជិះម៉ូតូបុកគោយន្តកន្ត្រៃ សណ្តោងរ៉ឺម៉ក កាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា  ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាង៥៩ នៅក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡាច កូននាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ  ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងជនរងគ្រោះជិៈម៉ូតូ ម៉ាកសង់ សេ125 សេរីឆ្នាំ2010 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D.1035 ក្នុងទិសដៅពី កើតទៅលិច លុះដល់ចំណុចកើតហេតុក៏ បុកគោយន្តកន្ត្រៃ សណ្តោងរ៉ឺម៉ក ពីក្រោយដែលបើកបរស្របទិស បណ្តាលឲ្យស្លាប់នៅនិងកន្លែងភ្លាមៗ។

អ្នកបើកបរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ព្រោះក្រោយកើតហេតុ បានគេចខ្លួនបាត់ស្រមោលបន្សល់ទុក​តែគោយន្តកន្ត្រៃ នៅនឹងកន្លែង កើតហេតុ។

ប្រភពថា គោយន្តបង្កហេតុនោះ ពុំមានភ្លើងឬចំណាំងផ្លាត ពីខាងក្រោយនោះឡើយ។

សពត្រូវ សមត្ថកិច្ច បានប្រគល់ឲ្យសាច់ញាតិ នាំយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ ចំណែកយានយន្តពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនាំយកទៅ រក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីរងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ៕

ដោយ ប៊ុន វាសនា

 

Facebook Comments

To Top