អន្តរជាតិ

អ៊ីស្រាអែល កម្ទេចផ្លូវរូងក្រោមដី ដែលពួកសកម្ម ប្រយុទ្ធកសាងឡើង នៅតំបន់ហ្គាហ្សា

បរទេស៖អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើការកម្ទេចចោល​នូវផ្លូវរូងក្រោមដី ឆ្លងព្រំដែន ពីតំបន់ហ្គាហ្សាស្ទ្រីប ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ដែល ជីកសាងឡើងដោយពួកហាម៉ាស ក្នុងគោលបំណងធ្វើការវាយប្រហារ។

សេចក្តីថ្លែងការណ៍យោធាអ៊ីស្រាអែលមួយបាននិយាយថា “កាលពីពីរបីម៉ោងកន្លងទៅ កងកម្លាំងរបស់យើង បានបំផ្លាញផ្លូវរូបវាយប្រហាររបស់ភេរវករមួយ ដែលជារបស់អង្គការ ភេរវកម្ម ហាម៉ាស ដែលទម្លាយចូលក្នុងប្រទេសអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប”។

ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ពីក្រុមហាម៉ាស ដែល ជាកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីន កាន់កាប់នៅក្នុងតំបន់ហ្គាហ្សា នៅឡើយនោះទេ៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top