អន្តរជាតិ

អារ៉ាប់រួមនិងមិកស៊ិកកូ យល់ព្រមគ្នា លើការលើកលែងទិដ្ឋាការ

ឌុយបៃ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែតុលានេះ បានឲ្យដឹងថា សហភាពអារ៉ាប់និងប្រទេស មិចស៊ិកកូ បានផ្លាស់ប្តូរអនុស្សារណៈ នៃការយោគយល់គ្នា MOU ស្តីពីការលើកលែងទិដ្ឋាការ។

យោងតាមអនុស្សារណៈ នៃការយោគយក្ស ដែលបានចុះហត្ថលេខា ដោយក្រសួងការបរទេស សហប្រតិបត្ដិការអន្ដរជាតិ និងលេខាធិការដ្ឋាន កិច្ចការបរទេសម៉ិកស៊ិកកូ គឺមានន័យថា ប្រជាពលរដ្ឋដែលមានលិខិតឆ្លងដែន ជាទៀងទាត់នៃប្រទេសទាំងពីរ នឹងត្រូវបានអនុញ្ញាត ឱ្យមានទិដ្ឋាការដោយឥតគិតថ្លៃ។

លោក Ahmed Hatem Al Menhali ឯកអគ្គរដ្ឋទូត សហភាពអារ៉ាប់រួមប្រចាំនៅប្រទេសមិចស៊ិកកូ បានធ្វើការកោតសរសើរថា នេះគឺជាឱកាសប្រវត្តិសាស្ត្រ និងបានពិពណ៌នាថា វាជាកិច្ចប្រឹងប្រែងទ្វេភាគីដ៏ខ្លាំងក្លា របស់ភាគីទាំងសងខាង៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top