អន្តរជាតិ

ស្លាប់១២នាក់ នៅរុស្សីភាគខាងលិច ដោយសារ រថយន្តធន់ធំបុកគ្នា

មូស្គូ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១២ ខែតុលានេះបានឲ្យដឹងថា រថយន្ដ ក្រុង មួយគ្រឿង បានបុកជាមួយនឹង រថយន្តដឹកទំនិញនៅភាគខាងលិច នៃសាធារណរដ្ឋ Chuvashia របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ មនុស្សយ៉ាងតិច ១២នាក់និងរងរបួស៨នាក់។

ចំនួនអ្នកស្លាប់ជាផ្លូវការ ដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានជាតិ TASS ប៉ុន្តែ ដោយនៅមិនទាន់ មានការបញ្ជាក់ពីមូលហេតុប្រាកដ ដែលនាំឲ្យមានហេតុការណ៍ នេះកើតឡើងនោះទេ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top