ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បាននិងកំពុងអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានអញ្ជើញ ទៅបំពេញទស្សនិកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ដល់ទី១០ តុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួប កំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រជុំទាំង២ប្រទេសនេះ គឺទទួលបានលទ្ធផលល្អ ប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំ មេគង្គ-ជប៉ុន និងថ្នាក់ដឹកនាំអាស៊ាន បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ សំដៅធ្វើឲ្យប្រសើរ នូវកិច្ចសហប្រតិបត្តិការ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន ធ្វើយ៉ាងណាដើម្បីភាពរីកចម្រើន ប្រទេសក្នុងតំបន់ និងពិភពលោក៕

Facebook Comments

To Top